សកម្មភាពចម្បងៗដែលក្រុមហ៊ុន Smart Axiata បានចូលរួមក្នុងពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ២០២២

           ចាប់ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ (Cambodia Tech Expo 2022) ត្រូវបានរៀបចំឡើង នៅអគារ A-F នៃមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍បច្ចេកវិទ្យានេះ ជាកម្មវិធីពិព័រណ៍ថ្នាក់ជាតិដំបូង និងធំបំផុតនៅកម្ពុជា និងជាកម្មវិធីអមកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ។

           ក្នុងនោះផងដែរ ក្រុមហ៊ុន Smart Axiata គឺជា Diamond Sponsor នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២។ ក្រុមហ៊ុន Smart Axiata បានចូលរួមសកម្មភាពសំខាន់ៗនៃពិព័រណ៍នេះដូចជា ចូលរួមកិច្ចប្រជុំ ASEAN PUBLIC-PRIVATE SECTOR DIALOGUE, ចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធីបើកសម្ភោធជាផ្លូវការពិព័រណ៍បច្ចេកវិទ្យា២០២២ ក្រោមអធីបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល, ផ្តល់ចំណាប់អារម្មណ៍ក្នុង CTX Gala Dinner និងសកម្មភាពផ្សេងៗជាច្រើនទៀត។ ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន Smart Axiata ក៏បានដាក់ស្តង់ពិព័រណ៍ដោយបានបង្ហាញនូវផលិតផល, សេវា និងបច្ចេកវិទ្យារបស់ក្រុមហ៊ុនផងដែរ។